សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេស

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចុះត្រួតពិនិត្យទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោ ស្ថិតនៅភ្នំបូកគោ

កំពត៖ នាថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចុះត្រួតពិនិត្យទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោ ស្ថិតនៅភ្នំបូកគោ ខេត្តកំពត។
គួរបញ្ជាក់ផងដែរថា ពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងបូកគោ ព្រមទាំងការប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សាក្រុងបូកគោ អាណត្តិទី១ និងគណៈអភិបាលក្រុងបូកគោ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។