ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អគ្គិភ័យ​លេបត្របាក់ផ្ទះប្រជាជន១ខ្នងគ្មានសល់ នៅស្រុកសំឡូត

ខេត្តបាត់ដំបង​៖​ នៅថ្ងៃអាទិត្យ ៤កេីត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦​ ខែមីនា​ ឆ្នាំ​២០២២ វេលាម៉ោង១២និង៤០នាទី  មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន​០១ខ្នង ត្រង់ចំណុចភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត។ សមត្ថកិច្ចបានរាយការណ៍អោយដឹងថា​ ផ្ទះដែលត្រូវបានអគ្គិភ័យលេបត្របាក់នេះ មានទំហំ​ ៥ម៉ែត្រ​ x​ ៩ម៉ែត្រ​ ប្រក់សង្កសី ជញ្ជាំងក្តារ​ ក្នុងនោះបណ្តាលឲ្យខូចខាតសម្ភារដូចរួមមាន៖ ម៉ាស៊ីនបូមទឹក០១, ទូរទស្សន៍០១, ម៉ាស៊ីនកាត់ស្មៅ ០១, ឯកសារផ្ទាល់ខ្លួន និងផ្ទាំងសូឡា ០១​។

តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុនៃគ្រោះអគ្គិភ័យនេះ បណ្តាលមកពីម្ចាស់ផ្ទះបង្កាត់ភ្លើងដាំបាយភ្លេចខ្លួន ដេកលក់ទេីបឆេះរាលដាលដល់ក្នុងផ្ទះទាំងមូល។ ករណីនេះ​ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះនោះទេ​ ដោយឡែកកម្លាំងនគរបាលស្រុកសំឡូត បានចុះធ្វេីការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡេីងវិញ៕