ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាមអញ្ជើញជាគណៈអធិបតីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍បទល្មើស និងលទ្ធផលនៃកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម និងការអនុវត្តការងារនគរបាល និងសហគមន៍ ប្រចាំខែកុម្ភ: ឆ្នាំ២០២២

កំពង់ចាម : នារសៀលថ្ងៃទី​១១ ខែមីនា​ ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ សស្នងការនគរបាលខេត្ត បានអញ្ជើញជាគណ:អធិបតីដឹកនាំកិច្ចប្រជុំដល់​ លោកស្នងការរង​ លោកអនុប្រធានផែន​ លោក​-លោកស្រី​ នាយ​ នាយរងការិយាល័យជំនាញ​ អធិការនគរបាលក្រុង-ស្រុក​ និងលោកមេប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០៩​ ៖

១-បូកសរុបលទ្ធផល​ កិច្ចប្រតិបត្តិការ​ រក្សាសន្តិសុខសង្គម​ អនុវត្ត​ការងារនគរបាល និងសហគមន៍​ ប្រចាំខែ​កុម្ភ:​ និងត្រីមាសទី១​ លេីកទិសដៅការងារខែមីនា​ និងត្រីមាសទី២​ ឆ្នាំ២០២២​

២-ផ្សព្វផ្សាយ​ផែនការចាត់តាំងអនុវត្តសេចក្ដីនែនាំលេខ​០២៨​ សណន​ ចុះថ្ងៃទី០៩​ ខែកក្កដា​ ឆ្នាំ២០១៩​ របស់ក្រសួងមហាផ្ទៃ​ ស្ដីពីការគ្រប់គ្រងវត្តមានជនបរទេស​ ក្នុងព្រះរាជាណាចក្រកម្ពុជា​ ដោយស្របតាមប្រសាសន៍ការណែនាំដ៍ខ្ពង់ខ្ពស់របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ អគ្គស្នងការនគរបាលជាតិ​ និង​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ក្នុងអង្គប្រជុំកាលពីថ្ងៃទី០៨​ ខែកុម្ភៈ​ ឆ្នាំ២០២២

៣-អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ បាត់​ ខូច​ ឬធ្វេីថ្មី​ ត្រូវត្រួតពិនិត្យ​ឲ្យបានត្រឹ​មត្រូវ​មុននឹងធ្វេីជូនដល់ពលរដ្ឋជាថ្មី​ និងពន្លឿនដំណេីរការនៃធ្វេីអត្តសញ្ញាណប័ណ្ណ​ ជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស

៤-បង្កេីនកំលាំងប្រជាការពារនៅតាមមូលដ្ឋាន​ ដេីម្បីចូលរួមចំណែកក្នុងការ​ថែរក្សា​សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់សារធារណៈ​ ជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​

៥-ជម្រុញបន្ថែមលេីការធ្វេីប័ណ្ណ​ ប.ស​.​ស​ ដេីម្បីឲ្យមន្រ្តីនគរបាលនៅស្នងការរដ្ឋាន​ ទទួលបានប័ណ្ណ​ ប.ស.ស​ យកទៅប្រេីប្រាស់លេីការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ​ ដេីម្បីសម្រួលបន្ទុកលេីការចំណាយព្យាបាលជំងឺផ្សេងៗ​

៦-ពង្រឹង​បន្ថែមលេីការអនុវត្ត​ច្បាប់​ ស្ដីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍​ផ្លូវគោក តាមអនុក្រឹតលេខ៣៩​ អប្រក​ និងវិធានការកាត់បន្ថយបទល្មេីសគ្រោះថ្នាក់ចរាចរណ៍

៧-ពង្រឹង​កម្លាំងប្រចាំការ២៤/២៤ម៉ោង​ ដេីម្បីជួយអន្តរាគមន៍​ឲ្យបានទាន់ពេលវេលា​ ប្រសិនបេីមានសភាពការណ៍មិនប្រក្រតីកេីតឡេីង​ ជាពិសេស​ គ្រោះអគ្គិភ័យ​ និងបង្រ្កាប់លេីបទល្មេីសផ្សេងៗ

៨-ពង្រឹង​បន្ថែមលេីការអនុវត្ត​ការងារជំនាញ​ ដល់គ្រប់ការិយាល័យ​ អធិការរដ្ឋាននគរបាលស្រុក-ក្រុង​ និងប៉ុស្តិ៏នគរបាលរដ្ឋបាល​ទាំង១០៩​ ៕