ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាមបានជំរុញដល់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកទូទាំងខេត្ត បង្កើនសកម្មភាព និងបន្តអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែននគរបាលចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈ បានចាត់ឲ្យកម្លាំងជំនាញរបស់ផែន ចុះសហការជាមួយកម្លាំងជំនាញចរាចរណ៍តាមបណ្តាក្រុង-ទាំង១០ ជំរុញបង្កើន៖
-សកម្មភាពល្បាតចល័តនៅតាមចំណុចភូមិសាស្ត្រដែលមានហានិភ័យ ឬកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់
-ពិនិត្យកម្លាំងតាមគោលដៅចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក (ទាំងឧបករណ៍បច្ចេកទេស, ឯកសណ្ឋាន, របៀបរបបការងារ ) ។
-ការផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ អំពីសុវត្ថិភាពក្នុងការបើកបរ បច្ចេកទេសយានយន្ត មុនចេញដំណើរ
-ការណែនាំដល់អ្នកបើកបរម៉ូតូទាំងអស់មុនចេញដំណើរត្រូវពាក់មួកសុវត្ថិភាព ដាក់គន្លឹះឲ្យបានត្រឹមត្រូវ មានកញ្ចក់សុវត្ថិភាព និងស្លាកលេខត្រឹមត្រូវ ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មុនពេលបើកបរយានយន្ត សូមពិនិត្យបច្ចេកទេសរបស់រថយន្តឲ្យបានម៉ត់ចត់ បើកបរតាមល្បឿនកំណត់ កុំបំពានសិទ្ធិអាទិភាព កុំវ៉ាជែងផ្តេសផ្តាស និងគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីចូលរួមចំណែកក្នុងកាត់បន្ថយគ្រោះចរាចរណ៍ផ្លូវគោក និងកុំឲ្យមានជនរងគ្រោះរបួសពិការដោយសារការធ្វេសប្រហែសរបស់យើងឡើយ ៕