ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលចរាចរណ៍ក្រុងកំពង់ចាម ចុះរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជន ផ្សារ និងចំណតរថយន្តនៅក្នុងភូមិសាស្ត្ររបស់ខ្លួន

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានចាត់តាំងកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់សាធារណៈ ចុះត្រួតពិនិត្យគោលដៅដើមទី និងល្បាតចល័តក្នុងភូមិសាស្ត្រងាយរងគ្រោះ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈីន សម្បត្តិ អធិការរងទទួលផែនសណ្ដាប់ធ្នាប់ ។

ឆ្លៀតក្នុងឱកាសនេះ លោកអធិការរង ក៏បានពន្យល់ណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់ពាក់ព័ន្ធនានា ដល់ម្ចាស់រថយន្តឈ្នួលទាំងអស់ ព្រមទាំងអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ត្រូវចេះគ្រប់គ្រងការប្រើប្រាស់ល្បឿនបើកបរ និងត្រួតពិនិត្យបច្ចេកទេសយានយន្តរបស់ខ្នួន មុននឹងធ្វើចរាចរលើដងផ្លូវជៀសវាងបង្កឲ្យគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ ។

សូមបើកបរដោយទទួលខុសត្រូវ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា (ធ្វេសប្រហែសមួយថ្ងៃ មានវិប្បដិសារីអស់មួយជីវិត) ៕