ព័ត៌មានក្នុងប្រទេស

បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួន​ពីបទវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ខេត្ត​កោះកុង​៖​ នៅថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២​ វេលាម៉ោង១៤:១០នាទីផ្នែកជំនាញបានទទួលពាក្យបណ្ដឹងពីឈ្មោះប៊ូ​ រឹម​ ភេទស្រីអាយុ ៦៦ ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅបច្ចុប្បន្នភូមិព្រះអង្គកែវឃុំដងពែងប្ដឹងទៅលើឈ្មោះ​ ថន​ តប​ ភេទប្រុសអាយុ ៣៥ ឆ្នាំមុខរបរមិនពិតប្រាកដត្រូវជាកូនបង្កើតមានទីលំនៅបច្ចុប្បន្នភូមិឃុំជាមួយគ្នាក្នុងករណីបំភ្លេចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះដូចជា។
– វាយបំផ្លាញជញ្ជាំងផ្ទះស័ង្កសីដាច់រយះចំនួន ៣ សន្លឹក​ អាគុយចំនួន១​ និងអំពូលភ្លើងក្នុងផ្ទះអស់មួយចំនួនទៀត។
មិនតែប៉ុណ្ណោះជនសង្ស័យរូបនេះបានប្រើហិង្សាយកចានបាយគប់ទៅលើរូបគាត់ជាម្ដាយបណ្ដាលឱ្យត្រូវចំក្បាលនិងវាយលើប្អូនៗនិងក្មួយជាញឹកញាប់ទៀតផង។
បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីកសាងសំណុំរឿងតាមនីតិវិធី។