ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ ង៉ែត​ សុខគីម​ ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ​ អញ្ជេីញជាអធិបតីក្នុងពិធី​ សូត្រ​មន្ត​ រាប់បាត្រ​ បង្សុកូល​ ឧទ្ទិស​កុសល​ជូន​ចំពោះ​ ដួងវិញ្ញាណ​ក្ខន្ធ​ នាយ-នាយរង​ និងពលនគរបាលជាតិ​ ដែលបានពលី​ មរណៈ​ ក្នុងបុព្វហេតុជាតិ​ មាតុភូមិកម្ពុជា

នាព្រឹកថ្ងៃចន្ទ​ ១០កេីត​ ខែចេត្រ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២២​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ ង៉ែត​ សុខគីម​ ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ​ បានអញ្ជេីញជាអធិបតីក្នុងពិធី​ សូត្រ​មន្ត​ រាប់បាត្រ​ បង្សុកូល​ ឧទ្ទិស​កុសល​ជូន​ចំពោះ​ ដួងវិញ្ញាណ​ក្ខន្ធ​ នាយ-នាយរង​ និងពលនគរបាលជាតិ​ ដែលបានពលី​ មរណៈ​ ក្នុងបុព្វហេតុជាតិ​ មាតុភូមិកម្ពុជា​ ក្នុងឱកាសបុណ្យប្រពៃណីជាខ្មែរ​ នៅបូជនីយដ្ឋានគោកឃ្លៀង​ ដោយមានការអញ្ជេីញចូលរួមពីលោក​ លោកស្រី អនុប្រធាននាយកដ្ឋាន​ នាយ-នាយរង​ការិយាល័យ​ និងមន្ត្រីចំ​ណុះនាយកដ្ឋានផ្សព្វផ្សាយអប់រំជាច្រេីនរូបផងដែរ។