ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងកម្លាំងនគរបាលទូទាំងខេត្តកំពង់ចាម ចុះល្បាតចល័តតាមភូមិសាស្ត្រងាយរងគ្រោះ សំដៅធ្វើយ៉ាងណាផ្តល់សេចក្តីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខសង្គមឲ្យបានល្អប្រសើរ

កំពង់ចាម : ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត អំពីការអនុវត្តវិធានការជំនាញ វិធានរដ្ឋបាលនៅពេលយប់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជានគរបាល និងទៅតាមបច្ចេកទេសការងារ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអន្តរាគមន៍ពិសេសប្រចាំការ២៤ម៉ោង/២៤ម៉ោង នៅតាមបណ្តាអធិការដ្ឋាននគរបាលទាំង១០ក្រុង-ស្រុក បានចុះល្បាតចល័តក្នុងភូមិសាស្ត្រងាយរងគ្រោះ ត្រួតពិនិត្យ និងឆែកឆេររកអាវុធគ្រឿងផ្ទុះ និងធ្វើរដ្ឋបាលចំហរ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងកាត់បន្ថយបទល្មើសនានាក្នុងមូលដ្ឋាន ។

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ស្នើសុំបងប្អូនប្រជាពលរដ្ឋចូលរួមសហការ និងត្រូវចេះថែរក្សាទ្រព្យសម្បត្តិ រួមទាំងរបស់របរមានតម្លៃផ្សេងទៀត ជៀសវាងការបាត់បង់ខូចខាតដោយប្រការណាមួយ ឬមកពីការធ្វេសប្រហែសរបស់ខ្លួននោះឡើយ ៕