ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សារលិខិតរំលែកមរណទុក្ខជូនចំពោះក្រុមគ្រួសារសពលោកស្រីអនុសេនីយ៍ឯក ជាវ​ សុខគ័ង​ មន្ត្រីនគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងនាមប្រធានផែនការងារធនធានមនុស្ស
តាងនាមនាយការិយាល័យផ្សព្វផ្សាយអប់រំ និងសហការីមានក្តីរន្ធត់ក្នុងចិត្ត និងក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោកស្រីអនុសេនីយ៏ឯក ជាវ សុខគ័ង អត្តលេខ ៧៥៣៤២ ឋានៈ នាយរងផ្នែកអប់រំសិល្បៈ និងកីឡា ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលមរណភាពនៅថ្ងៃ ពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០ និង១១នាទី ដោយរោគាពាធ (មានជម្ងឺបេះដូងរីក) ៕