ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ នៃរដ្ឋសភា និងតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម

កំពង់ចាម ៖ នារសៀលថ្ងៃសុក្រ ៦ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក បានដឹកនាំឯកឧត្តមជាអគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ នៃរដ្ឋសភា និងតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលត្រូវជាបងបង្កើតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៦ : ២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ដែលប្រព្រឹត្តទៅនៅគេហដ្ឋាននៃសពស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ៕