ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប ថ្ងៃសៅរ៍៧កើត ខែ ពិសាខ ឆ្នាំខាល ចត្វាស័ក . ២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង៤០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានចុះបង្ក្រាបបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចរោងទុកចោល ស្ថិតនៅភូមិ ប្រយុទ្ធ ឃុំពួក ស្រុកពួកខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់:

ឈ្មោះ ម៉ៃ រ៉ាឆេន ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួកខេត្តសៀមរាប (ពីបទរក្សាទុក និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន០៣កញ្ចប់ ស្មើនឹងទម្ងន់៦.៣៣ក្រាម(ទម្ងន់សុទ្ធ)  ទូរស័ព្ទដៃចំនួន០១គ្រឿង   

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២២ដេីម្បីអនុវត្តនីតិវិធីបន្ត៕