សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ពិធីបើកកញ្ចប់ឯកសារដេញថ្លៃចំនួន ០៤គម្រោង ជូនក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគារ W ទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការអង្គភាពលទ្ធកម្ម (គល) បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់ឯកសារដេញថ្លៃចំនួន ០៤គម្រោង ជូនក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មាធិការអង្គភាពលទ្ធកម្ម (គល) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ៕