សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ពិធីបើកកញ្ចប់ឯកសារដេញថ្លៃចំនួន ០៨គម្រោង ចរចាថ្លៃចំនួន ០១គម្រោង ផ្នែកសន្តិសុខសាធារណៈ

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគារ W ទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការអង្គភាពលទ្ធកម្ម (គល) អញ្ជើញជាអធិបតីក្នុងពិធីបើកកញ្ចប់ឯកសារដេញថ្លៃចំនួន ០៨គម្រោង ចរចាថ្លៃចំនួន ០១គម្រោង ផ្នែកសន្តិសុខសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការអង្គភាពលទ្ធកម្ម (គល) ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ៕