ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បន្តចុះអនុវត្តការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាប់ជាប្រចាំ

ខេត្តបាត់ដំបង៖​ នាថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន៖
១-​ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩ និង ៤០នាទី ដូចចំណុចក្រុមទី៩ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនលេខ ៤១៩ ត.ព្រ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចេញដោយលោក ហុង ទិត្យ មល្លិកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង បង្គាប់អោយចាប់ខ្លួនឈ្មោះ ឯក សំ ហៅសម្បត្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។
២-​ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង ០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ-ឡូតូ និងខ្លាឃ្លោក) ក្នុងឃុំសន្តិភាព និងឃុំសិរីមានជ័យ បានចំនួន ១៣កន្លែង ឃាត់ខ្លួនអ្នកលេងចំនួន ៤៤នាក់ ស្រី ៣១នាក់ កម្លាំងសមត្ថកិច្ចយើង បានធ្វើការអប់រំបញ្ឈប់ពួកគាត់នៅនឹងកន្លែង មិនឲ្យពួកគាត់លេងតទៅទៀត។
៣- កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស ឆ្លងថ្នល់ពេលចេញពីរៀនជាប់ជាប្រចាំ។