ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រកួតដណ្ដើមពានរង្វាន់កីឡាតេក្វាន់ដូ WT ថ្នាក់ខេត្តដើម្បីលើកស្ទួយវិស័យកីឡាក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់តាំង​តំណាង​លោកឧត្ដមសេនីយ៍ត្រី ហេង ចន្ថា ស្នងការរង អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកួតដណ្ដើមពានរង្វាន់កីឡាតេក្វាន់ដូ WT ថ្នាក់ខេត្តដើម្បីលើកស្ទួយវិស័យកីឡាក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលមហោស្របស្ទឹងសង្កែ អគារ A ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកលោកស្រី តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត មាតា បិតាសិស្ស និងម្ចាស់ជំនួយជាទីកន្លែងហ្វឹកហាត់ ព្រមទាំងសិស្សគុណជាច្រើនរូប។