ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរង និងជាប្រធានវេនប្រចាំបញ្ជាក្រុម៤ បានដឹកនាំប្រជុំជួរ គោរពទង់ជាតិ ត្រួតពិនិត្យកម្លាំងដើម្បីចេញអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើងក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សោម រសើ ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងជាប្រធានវេនប្រចាំបញ្ជាក្រុម៤ បានដឹកនាំកម្លាំងប្រជុំជួរ គោរពទង់ជាតិ ត្រួតពិនិត្យកម្លាំង សម្ភារៈបច្ចេកទេស និងមធ្យោបាយ ដើម្បីត្រៀមចេញអន្តរាគមន៍នៅពេលមានសភាពការណ៍កើតឡើង ធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយធ្វើការណែនាំ និងពង្រឹងវិន័យកងជួរ ហាមបាត់មុខជាដាច់ខាត ជាពិសេសត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវវិន័យ ០០៦ ប.ប.ជ របស់កងកម្លាំងនគរបាលជាតិ ។

ជាមួយគ្នានេះផងដែរ លោកប្រធានវេន ក៏បានណែនាំដល់កម្លាំងទាំងអស់ត្រូវឈ្លាសវៃ ក្តាប់សភាពការណ៍សន្តិសុខឲ្យបានណែន និងត្រូវរាយការណ៍មកថ្នាក់ដឹកនាំតាមឋានានុក្រម នៅពេលមានហេតុការណ៍កើតឡើង ៕