ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៣០៣

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក.ពុទ្ធសករាជ.២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ព្រមទាំងលោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងផែនធនធានមនុស្សនិងលោក វរសេនីយ៍ឯក ម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក បានអញ្ជើញជួបសំណេះសំណាលដល់កងកម្លាំងការពារវរសេនាតូចនគរបាលលេខ ៣០៣។

ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ និង លោកនាយ នាយរងប៉ុស្តិ៍ការពារព្រំដែនទាំង១៤ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។

ស្ថិតក្នុងឱកាសនៃការចុះសំណេះសំណាល និងការចុះសួរសុខទុកដល់កងកម្លាំងនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៣០៣លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកបានមានប្រសាសន៍ ណែនាំដល់មន្ត្រីដែលឈរជើងការពារតាមខ្សែបន្ទាត់ ព្រំដែនទាំងអស់ពង្រឹងសមត្ថភាពបន្ថែមទៀតនិងខិតខំយកចិត្តទុកដាក់បង្ការទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន បន្ថែមពីលើនោះប្រើប្រាស់វិធានការល្បាតអាយបានតឹងរឹងបំផុត លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ថាជាមន្ត្រី និង ជាកងកម្លាំងសមត្ថកិច្ចត្រូវតែ គោរពនូវវិន័យនិង សីលធម៌ អោយបានម៉ឺងម៉ាត់ ទន់ភ្លន់ តែមិនទន់ជ្រាយ លើការងារ បន្ថែមពីលើនោះផងដែរ ត្រូវអនុវត្តន៍នៅ វិន័យរបស់កងកម្លាំងនគរបាលឲ្យបានខ្ជាប់ខ្ជួន។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា  ស្នងការនគរបាលខេត្តបានមានប្រសាសន៍ផ្ដាំផ្ញើដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ត្រូវខិតខំបង្ករបង្កើនផលដាំដំណាំបន្លែបង្ការនិងចិញ្ជឹមសត្វមាន ជ្រូក  មាន់ ទាដើម្បីផ្គត់ផ្គង់នៅក្នុងអង្គភាពរបស់ខ្លួនឲ្យមានការរីកចម្រើននិងមានការអភិវឌ្ឍន៍៕