ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការ​ អញ្ជើញ​ចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ២៦​ មិថុនា​ ២០២២​ ក្រោមប្រធានបទ​ រួម​គ្នា​បង្ការ​ទប់ស្កាត់​ និងដោះស្រាយបញ្ហាគ្រឿងញៀន

កំពង់ចាម ៖​ នៅព្រឹកថ្ងៃទី៣០ ខែ​មិថុនា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត បាន អញ្ជើញ​ចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ២៦​ មិថុនា​ ២០២២​ ក្រោមប្រធានបទ​ រួម​គ្នា​បង្ការ​ទប់ស្កាត់​ និងដោះស្រាយបញ្ហាគ្រឿងញៀន​ ប្រព្រឹត្តិ​ទៅ​ក្រោមអធិបតីភាព​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត​ និងជាប្រធានគណកម្មាធិការ​ ត្រួតពិនិត្យ​គ្រឿងញៀនខេត្ត​កំពង់ចាម​ ។

កម្មវិធីនេះប្រព្រឹត្តទៅ​នៅសាកលវិទ្យាល័យបាធាយ​ ឃុំបាធាយ​ ស្រុកបាធាយ​ ខេត្តកំពង់ចាម​ ដោយមានការអញ្ចេីញ​ចូលរួមពីសំណាក់​ ៖​ ឯកឧត្តម​ ប្រធានសាលាដំបូង​ ព្រះរាជអាជ្ញា​នៃអយ្យការ​អមសាលាដំបូងខេត្ត​ ឯកឧត្តម​-​លោកជំទាវ​ អភិបាលរងខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោកគ្រូ-អ្នកគ្រូ​ មន្រ្តីរាជការ​ និងប្រជាពលរដ្ឋជាច្រេីននាក់ទៀតផងដែរ​ ៕