ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំស្តីពីផែនការយុទ្ធសាស្រ្តថវិកា ៣ ឆ្នាំរំកិល (២០២៣-២០២៥) និងផែនការថវិកាឆ្នាំ ២០២៣

ភ្នំពេញ​៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ ២០២២ នាសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគារ W ទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំស្តីពីផែនការយុទ្ធសាស្រ្តថវិកា ៣ ឆ្នាំរំកិល (២០២៣-២០២៥) និងផែនការថវិកាឆ្នាំ ២០២៣ របស់ក្រសួងមហាផ្ទៃ ជាមួយនាយកដ្ឋាន-អង្គភាពចំណុះអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ៕