ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ផែនការងារអន្តោប្រវេសន៍ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២

កំពង់ចាម ៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នាព្រឹកថ្ងៃទី០៧​ ខែកក្កដា​ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សិត​ សិលា​ ស្នងការរង​ទទួលផែនការងារអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ​មិថុនា​, ឆមាសទី១ ឆ្នាំ២០២២ លេីកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២២ និងការងារចាំបាច់មួយចំនួនរបស់ផែនអន្តោប្រវេសន៍ដល់លោកនាយការិយាល័យទាំង២ លោក-លោកស្រី នាយរងការិយាល័យ​ លោក-លោកស្រី​នាយ​ នាយរងផ្នែក​ និងមន្ត្រី​ចំនុះផែនអន្តោប្រវេសន៍ទាំងអស់ លោកអធិការរងក្រុង/ស្រុកទាំង១០​ និងលោកនាយផ្នែក​ ទទួល​ការ​ងារអន្តោប្រវេសន៍ សរុបចំនួន​ ៥១​ នាក់​ ស្រី០៨នាក់។ 

​កិច្ចប្រជុំនាឱកាសនេះផ្តោតសំខាន់ទៅលើ ៖

១-ត្រួតពិនិត្យលទ្ធផល​ ដកពិសោធន៍​ បញ្ហាប្រឈម​ និងសំណូមពរ​ ការងាជំនាញទាំងខេត្ត​ និងស្រុក 

២-ធ្វេីបច្ចុប្បន្នភាពការងារគ្រប់គ្រងវត្តមានរបស់ជនបរទេស​ តាមប្រពន្ធ័FPCS​ 

៣-​ត្រួតពិនិត្យបញ្ជីតារាងគោលដៅការងារ​ហត្ថពលករបរទេស​ក្នុងភូមិសាស្រ្តខេត្ត   

៤-រៀបចំក្រុមគ្រូបង្គោល​ និងកាលបរិច្ឆេទ ចុះបណ្តុះបណ្តាលដល់ជំនាញតាមបណ្តាស្រុក-ក្រុង​ ក្នុងការប្រេីប្រាស់ប្រពន្ធ័FPCS  បន្ថែមបន្តទៀត​ នាសប្តាហ៍ទី2​ ខែកក្កដា​នេះ។ 

៥-ត្រូវជម្រុញជនអន្តោប្រវេសន្ត​ ហួសសុពលភាពប័ណ្ណស្នាក់នៅ​ និងកូនគ្រប់អាយុ១៨ក្នុងឧបសម្ពន្ធ័ឪពុកម្តាយ​ ឲ្យមកដាក់ពាក្យសុំប័ណ្ណស្នាក់នៅ​អចិន្ដ្រៃយ៍​បន្ត​ ជៀសវាងការផាកពិន័យ​ ។
៦-ជម្រុញការងារតាមដានត្រួតពិនិត្យ​ ស្វែងរក​ ជនបរទេសចេញ-ចូល​ ស្នាក់នៅ​ ធ្វេីការខុសច្បាប់​ ។
៧-ស្នេីឲការិយាល័យចំណុះផែន​ និងជំនាញស្រុក-ក្រុងទាំង១០​ ត្រូវកសាងភ្នាក់ងារផ្តល់ពត៍មាន ៕