ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យមនុស្សរបួសធ្ងន់០២នាក់

ប៉ៃលិន៖ ថ្ងៃអង្គារ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១០និង១០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើករវាង រថយន្ត និងម៉ូតូបណ្តាលឲ្យមនុស្សរបួសធ្ងន់ ០២នាក់ ម៉ូតូខូចខាតធ្ងន់ ១គ្រឿង រថយន្តខូចខាតស្រាល ០១គ្រឿង នៅចំណុចផ្លូវបំបែកជាបួនជាប់ផ្ទះសំណាក់គ្រូបង្រៀនស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន

អ្នកបើកបររថយន្តបង្ករមានឈ្មោះ សំ ចាន់ណា ភេទ ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិនខេត្តប៉ៃលិន គ្មានរបួសបានបើកបររថយន្តម៉ាកស៊ីណា SIENNA ពាក់ស្លាកលេខ កំពត 2B-3859 រថយន្តខូចខាច(ស្រាល)

អ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ ស្រី ឡៃ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់បើកបរម៉ូតូម៉ាកHonda wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1C-5019 រងការខូចខាតធ្ងន់។

អ្នករួមដំណើរម៉ូតូរងគ្រោះឈ្មោះ ចាប ដាណា ភេទស្រី អាយុ ០៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់។មូលហេតុបណ្ដាលឱ្យគ្រោះថ្នាក់មកពីអ្នកបើករថយន្តបើកបរក្នុងល្បឿនលឿនក្នុងទីប្រជុំជន។

បច្ចុប្បន្នករណីខាងលើនេះជនរងគ្រោះត្រូវដឹកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ចំពោះអ្នកបើករថយន្តត្រូវបានកម្លាំងនគរបាលចរាចណ៍ផ្លូវគោកយកមកការិយាល័យដើម្បីកសាងសុំណុំរឿងចំណែកម៉ូតូនិងរថយន្ដយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដោះស្រាយទៅតាមនីតិវិធី