ព័ត៌មានក្នុងប្រទេស

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាពីបទធ្វើមនុស្សឃាតដោយចេតនា

ខេត្តកោះកុងនៅថ្ងៃអង្គារ ១៤ កើត ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង២និង៥០នាទីរសៀល លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំកម្លាំងជំនាញផ្នែកអនុវត្តដីកា សហការណ៍ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៧១៣ .ចុះថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៣ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ កាំង វុទ្ធី ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរ ទីលំនៅសព្វថ្ងៃភូមិសន្ទៃ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពីបទធ្វើមនុស្សឃាតដោយចេតនា ប្រព្រឹត្តនៅភូមិស្វាយស្រណោះ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាមកាលពីថ្ងៃទី០៣ខែឧសភាឆ្នាំ២០១២

ការអនុវត្តចាប់ខ្លួននៅចំនុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅផែនការងារនគរបាលព្រហ្មទណ្ឌរង់ចាំកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមដើម្បីមកធ្វើកំណត់ហេតុប្រគល់ទទួលយកទៅខេត្តកំពង់ចាមចាត់ការតាមនិតិវិធី។