រដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំខេត្តសៀមរាបដឹកនាំមន្ត្រីរាជការ​ មន្ទីរ​ អង្គភាពចូលរួមកាន់បិណ្ឌវេណ១នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា

នាថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២២ឯកឧត្តមអ៊ានឃុនប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមទៀសីហាអភិបាលនៃគណៈអភិបាលខេត្តបានចូលរួមក្នុងពិធីកាន់វេណ១នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តាដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ បានចូលរួមក្នុងពិធីកាន់វេនជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ។

នាឱកាសនេះដែរឯកឧត្តមទៀសីហាក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ បន្តទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួន និងចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមវត្តអារាម ជាមួយក្រុមគ្រួសារប្រកបដោយសេចក្តីសុខ។

បន្ទាប់ពីបូជាទានធូបរួចមកថ្នាក់ដឹកនាំក៏បានប្រគេនតេយ្យទាននិងបច័្ចយដល់ព្រះសង្ឃគង់នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តារួមមានបច្ច័យ២លានរៀលអង្ករ៥ការ៉ុងស្មេីរនឹង២៥០គីឡូមី៥កេសទឹកសុទ្ធ១០កេសទឹកក្រូច១០កេសទឹកត្រី៤យួរទឹកស៉ីអ៉ីវ៤យួរត្រីខ១កេសស្លាដក់៧សូងនិងសម្ភាៈផ្សេងៗទៀត៕