រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំប្រតិភូអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ទ្បាំ​ នៅខេត្តរតនគិរី

ខេត្តស្ទឹងត្រែង ៖ នៅព្រឹក​ថៃ្ងសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ប៊ូ ឡាំ សមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តរតនគិរី​ ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ ឆ្នាំ ដោយរោគាពាធ ដែលពិធីនេះធ្វើឡើងនៅគេហដ្ឋាន ឯកឧត្តម ប៊ូ ទ្បាំ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕