ព័ត៌មានក្នុងប្រទេសរដ្ឋលេខាធិការអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ពិធីបើកកញ្ចប់ឯកសារដេញថ្លៃចំនួន ០៤ គម្រោង

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នាសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគារ W ទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ល បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់ឯកសារដេញថ្លៃចំនួន ០៤ គម្រោង ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមលោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន តំណាងក្រុមហ៊ុននានា និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ៕