ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្រុក​មុខកំពូល ខេត្តកណ្ដាល

ខេត្តកណ្ដាល៖នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២២ វេលាម៉ោង និង ៣០ នាទីមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះជួររបស់ជនសង្ស័យស្ថិតនៅភូមិ ឡឥដ្ឋ ឃុំ ព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ គឹង ភា ភេទប្រុសអាយុ ៣៦ ឆ្នាំជនជាតិខ្មែរមុខរបរ ពិតប្រាកដ ទីកន្លែងកំណើតនៅភូមិដើមជ្រៃថ្មីឃុំរការកោង២ស្រុកមុខកំពូលខេត្ត កណ្តាល(ឃាត់ខ្លួន)

       វត្ថុតាងដកហូតរួមមាន៖

.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៧ កញ្ចប់ក្នុងនោះមធ្យម០៣កញ្ចប់។        

.ទួរស័ព្ទដៃម៉ាកvivoពណ៍ខៀវ០១គ្រឿង។ 

. ម៉ូតូមាក់  ណៃហត ស្លាក់លេខ ភ្នំពេញ 1FB.8630។ 

       

នៅថ្ងៃកើតហេតុ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកដំបងក៏បានចុះល្បាតនៅក្នុងភូមិសាស្រ្តស្ថិតក្នុងភូមិឡឥដ្ឋឃុំព្រែកដំបងស្រុកមុខកំពូលតែម្តងពេលនោះក៏ប្រទះឃើញជនសង្ស័យឈរនៅមុខផ្ទះជួរខាងក្រៅរបងដោយមានការសង្ស័យយើងក៏សួរនាំឆែករកឃើញម្សៅសថ្លាដែលសង្ស័យជាសាធាតុញៀនចំនួន០៧កញ្ចប់ក្នុងនោះមធ្យម០៣កញ្ចប់រួចក៏បន្តឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសាកសួរបន្ថែមតែម្តង។

  នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនបានអោយឈ្មោះឌីទៅទិញថ្មាំញៀនពីជនមិនស្គាល់ឈ្មោះនៅចំណុចថ្នល់កែងឃុំជលាស្រុកបាធាយខេត្តកំពង់ចាមចំនួន៣០មុឺនរៀលដោយចូលគ្នាម្នាក់១៥មុឺនរៀលដើម្បីយកមកប្រើប្រាស់និងទុកចែកចាយបន្ត។

  បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីបន្តនីតិវិធីតាមច្បាប់។