ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ស្រុក​ស្អាង ខេត្តកណ្តាល

ខេត្តកណ្ដាល នៅថ្ងៃ អាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២ និង ០៥ នាទីមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)នៅចំណុចខាងក្រោយផ្ទះ ឈ្មោះ យ៉ៃ វ៉ាន់( ប៊ិន)ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់  ស្រុកស្អាង ខេត្តកណ្តាល

ជនសង្ស័យ ៖ចំនួន០៣ (ឃាត់ខ្លួន០១នាក់,គេចខ្លួន០២នាក់)៖

/. ឈ្មោះ រ៉ុន ម៉េងសែ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិថ្កុល  ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល (ឃាត់ខ្លួន)

/. ឈ្មោះ យ៉ៃវ៉ាន់ (ប៊ិន) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ  មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ស្រុកស្អាង ខេត្តកណ្តាល(គេចខ្លួន)

/. ឈ្មោះ ផាតផានិត  ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)

វត្ថុតាងចាប់យករួមមាន៖

/. ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១៣កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់(ជក់)និង

សម្ភារៈវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្ដិ៍រដ្ឋបាលតាលន់ សហការជាមួយកម្លាំងប្រជាការពារ បានធ្វើការចេញល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឃើញជនសង្ស័យទាំងបីនាក់អង្គុយ នៅខាងក្រោមផ្ទះឈ្មោះ យ៉ៃវ៉ាន់(ប៊ិន) ពេលឃើញសមត្ថកិច្ចយើង ក៏បាននាំគ្នារត់គេចខ្លួន ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះរ៉ុន ម៉េងសែ  ចំណែកបក្សពួកពីរនាក់ទៀតបានរត់គេចខ្លួនបាត់ បន្ទាប់មកសមត្ថកិច្ចយើង ក៏បានធ្វើការត្រួតពិនិត្យ ឆែកឆេរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១៣កញ្ចប់តូច បោះចោលនៅក្បែមាត់ប្រឡាយ រួចក៏បាននាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលតាលន់ ដើម្បីសាកសួរ

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យឈ្មោះ រ៉ុនម៉េងសែ បានសារភាពថា គ្រឿងញៀនចំនួន១៣កញ្ចប់តូចនិងសម្ភារៈវេចខ្ចប់ប្រើប្រាស់ជារបស់ខ្លួនពិតប្រាកដមែនដែលខ្លួនបានមកពីឈ្មោះ  យ៉ៃ វ៉ាន់(ប៊ិន) ដែលអោយខ្លួនជាអ្នកកាន់លក់ក្នុងមួយកញ្ចប់តំលៃ២០០០០៛(ពីម៉ឺនរៀល) ហើយក្នុងមួយថ្ងៃលក់បានដប់កញ្ចប់

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី