រដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបា​លខេត្តកណ្តាល បើកកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលរាជធានី-ខេត្ត ឆ្នាំ២០២២

ខេត្តកណ្តាល៖ អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃសហការជាមួយរដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្តីពី ការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលរាជធានីខេត្ត ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយបានការអញ្ជើញជាគណៈអធិបតីពី ឯកឧត្ដម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត និងឯកឧត្តម សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ទទួលបន្ទុកជាប្រធានកិច្ចការរដ្ឋបាលរាជធានីខេត្ត

ឯកឧត្តម សួស ប្រាថ្នា បានបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងលើកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្ត ឱ្យស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាពិសេសជម្រុញការចាត់ចែងអនុវត្តការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធ

ឯកឧត្តមបានបន្តថាកិច្ចប្រជុំនេះបានផ្ដោតលើកិច្ចការមួយចំនួនសំខាន់គឺ៖ពិនិត្យនិងវាយតម្លៃលើការងារគ្រប់គ្រងចាត់ចែងរដ្ឋបាល។ពិនិត្យលើការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា គណៈអភិបាលនិងមន្រ្តីរាជការពិនិត្យលើការអនុវត្តមុខងារនៃការផ្ដល់សេវារដ្ឋបាលនិងសេវាសាធារណៈនានា និងពិនិត្យនុកូលភាពលើសំណុំឯសារលិខិតស្នាមរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្តនិងពិនិត្យលើការងារផ្សេងៗមួយចំនួនទៀត។

ឯកឧត្តម នូវប៉េង ច័ន្ទតារាអភិបាលរងខេត្ត បានចាត់ទុកកិច្ចប្រជុំពេលនេះពិតជាមានសារៈសំខាន់គឺក្នុងគោលដៅពង្រឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ស្មារតីនិងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនអោយស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងជាពិសេសជំរុញការចាត់ចែងអនុវត្តមុខងារ នៃការផ្ដល់សេវារដ្ឋបាលនិងសេវាសាធារណៈ ដើម្បីជួយលើកស្ទួយគុណភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយគណនេយ្យភាព តម្លាភាព ប្រ​​សិទ្ធភាពខ្ពស់ និងបរិយាប័ន។

ឯកឧត្តមក៏បានស្នើដល់ ឯកឧត្តមលោកជំទាវលោកលោកស្រីសមាជីកសមាជិកាក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការចំណុះសាលាខេត្តនៅពេលនេះ សូមចូលរួមកិច្ចសហការសម្របសម្រួលជាមួយក្រុមការងារដើម្បីអោយការងារនេះ បានសម្រេចឆាប់រហ័ស និងទទួលបានលទ្ធផលល្អប្រសើរ។

សូមជម្រាបថា  សម្រាប់រយៈពេល០៩ ខែ ក្នុងឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបាននឹងកំពុងអនុវត្ត និងបំពេញ មុខងាររបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលថ្នាក់ជាតិ ពិសេសក្រសួងមហាផ្ទៃ បានដាក់ចុះពាក់ព័ន្ធនឹងការងារ ផ្ដល់សេវារដ្ឋបាលសេវាសាធារណៈ និងគ្រប់គ្រងមន្ត្រី ចំពោះការងារគ្រប់គ្រង និងចាត់ចែងលិខិតរដ្ឋបាល បានទទួលលិខិតចូលចំនួន .៤៧៤ ច្បាប់

បានដាក់ចេញសេចក្តីសម្រេច ចំនួន ១២១ ច្បាប់ បានដាក់ចេញដីកា ចំនួន ៨០ ដីកា បានដាក់ចេញលិខិតរដ្ឋបាលផ្សេងៗ ចំនួន.៣៨៦ ច្បាប់ និងបានធ្វើនីត្យានុកូលកម្មលិខិតស្នាម ចំនួន .០៩៧ ច្បាប់។