ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីប៉ុនប៉ងលួច (ទូរសព្ទ័) ក្រុង​តាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្ដាល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានករណីប៉ុនប៉ងលួច (ទូរសព្ទ័)ចំណុចការដ្ឋានសំណង់ភូមិលេខ១ក សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+) ឈ្មោះ អាន ពុធ្ធបញ្ញា  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)

កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពលួចចូលក្នុងការដ្ឋានសំណង់មួយកន្លែងខាងលើ ហើយបំរ៉ុងលួចយកទូរសព្ទ័០១គ្រឿងរបស់ជនរងគ្រោះដែលសាកថ្មទុកលើក្បាលដំណេក ពេលនោះជនរងគ្រោះក៏ភ្ញាក់ដឹងខ្លួនទាន់ ហើយស្រែកថាចោរៗ ផ្អើលអស់កម្មករសំណង់ដទៃទៀតនាំគ្នាចាប់ខ្លួនទុកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំដើម្បីចាត់ការតាមនិតិវិធីតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការនគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួររួចកសាងសំណុំរឿងចាត់ការតមនិតិវិធី

One thought on “ករណីប៉ុនប៉ងលួច (ទូរសព្ទ័) ក្រុង​តាខ្មៅ ខេត្តកណ្តាល

Comments are closed.