ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីបង្ករអោយខូចខាតមួយកើតឡេីងដោយក្មេង ទំនេីង០១ក្រុម ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ដោយអនុវត្តតាមគោលការណ៍ និងបទបញ្ជាដឹកនាំចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ភូមិឃុំ អធិការនគរបាល និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់គ្រប់ស្រុកក្រុង ត្រូវតែបង្ការទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗក្នុងមូលដ្ឋានឲ្យខានតែបានដែលខ្លួនទទួលខុសត្រូវ។

    ជាក់ស្តែងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ចុះស្រាវជ្រាវបង្ក្រាបករណីក្មេងទំនេីងបង្ករការឡុកឡុកជិះម៉ូតូដេីរ វ៉ៃកាប់តាមផ្លូវសាធារណៈ និងកម្មវីធីបុណ្យកឋិនទាន កាលពីថ្ងៃអង្គារ៍ ១កេីតខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ  ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២៣ និង០០នាទីចំណុចភូមិត្រពាំងថ្នល់ឃុំស្រែរនោងស្រុកត្រាំកក់មានករណីបង្ករអោយខូចខាតមួយកើតឡេីងដោយក្មេងទំនេីង០១ក្រុមជិះម៉ូតូពី៤ទៅ ៥គ្រឿង មានគ្នាប្រមាណពី៨ នាក់ទៅ១០នាក់ប្រដាប់ដោយដំបង និងដាវបានធ្វេីសកម្មភាពចូលទៅវ៉ៃម៉ូតូជនរងគ្រោះចំនួន០៣នាក់ដែលកំពង់អង្គុយលេងនៅផ្ទះឈ្មោះ អុីង រ័ត្ន ភេទស្រីអាយុ ៥៩ឆ្នាំនៅភូមិត្រពាំងថ្នល់។ ឈ្មោះហៀក សារី ភេទប្រុសអាយុ២៤ឆ្នាំនៅភូមិបាក់កូដឃុំលាយបូរបែកក្បាំងម៉ូតូ និងក្បាលម៉ូតូសេរី២០១៨។

ឈ្មោះហុង លីភេទប្រុសអាយុ២១ឆ្នាំនៅភូមិត្រពាំងថ្នល់ឃុំស្រែរនោងខូចម៉ូតូសេរី២០១៩បែកក្បាំង ក្បាលមុខ និងផ្លាកលេខ។

ទឹម គង្គា ភេទប្រុសអាយុ២៥ឆ្នាំនៅភូមិត្រពាំងថ្នល់ឃុំស្រែរនោងម៉ូតូសេរី២០១៨ខូចខាតក្បាំងក និងកំប្លេម៉ូតូរួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

       បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចយេីងដឹកនាំដោយលោកវរសេនីយ៍ ឯក ឌុក ធឺយ៉ា អធិការនគរបាលស្រុកត្រាំកក់  សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានម្នាក់ឈ្មោះ សៅចេក ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិត្រពាំងខ្លូតឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សៅ ចេក មកសាកសួរយកចម្លេីយក៏បានឆ្លើយសារភាព ហើយកម្លាំងជំនាញបន្តឃាត់ខ្លួនបក្សពួកចំនួន ០៥នាក់បន្ថែមទៀត និងដកហូតម៉ូតូចំនួន ០៣គ្រឿងដូចខាងក្រោម៖ទី១ឈ្មោះ លន់ ភក្ដី ហៅទ្រួកភេទ ប្រុសអាយុ១៨ឆ្នាំនៅភូមិព្រៃស្នួលឃុំគុស ទី២ឈ្មោះ ម៉ែន ភូសុីនហៅហ្វូ ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិអង្គត្នោតខាងកេីតឃុំអង្គតាសោមដកហូតម៉ូតូសេ១២៥ពណ៏ក្រហមសេរី២០២១ផ្លាកលេខតាកែវ១Y ១៨០២០១គ្រឿង ទី៣ឈ្មោះ ស៊ុយ វាសនាភេទប្រុសអាយុ១៩ឆ្នាំនៅភូមិត្រពាំងត្របែកឃុំអង្គតាសោម ដកហូតម៉ូតូសេ១២៥ពណ៌ក្រហមសេរី២០១៨ផ្លាកលេខតាកែវ Q ៩៩១៣ ០១គ្រឿង ទី៤ឈ្មោះខាន់ វាសនា ភេទប្រុសអាយុ២០ឆ្នាំនៅភូមិព្រៃគុយ ឃុំលាយបូរដកហូតម៉ូតូសេ១២៥ពណ៌ខ្មៅសេរីពណ៏ខ្មៅផ្លាកលេខគ្មាន ទី៥កែត ឧត្ដម ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិត្រពាំងត្របែកឃុំអង្គតាសោម និងបក្សពួកមួយចំនួនទៀតគេចខ្លួន។ សូមបញ្ជាក់ដែរថាក្រុមក្មេងទំនើងនេះធ្វេីសកម្មភាពកាប់តាមដងផ្លូវ កម្មវិធី ការ បុណ្យផ្សេងៗចំនួន ០៧ករណីរួចមកហេីយ។ បច្ចុប្បន្នសមត្ថ កិច្ចជំនាញកំពង់សាកសួរកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធីផងដែរ៕

One thought on “ករណីបង្ករអោយខូចខាតមួយកើតឡេីងដោយក្មេង ទំនេីង០១ក្រុម ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​

Comments are closed.