ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញអមដំណើរឯកឧត្តមអភិបាលខេត្ត កាត់បើកវិញ្ញាសារប្រឡង មធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

មណ្ឌលគិរី៖  នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក.. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញចូលរួមអមដំណើរឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរីព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត រួមទាំងមន្រ្តីអនុរក្សជាច្រើនរូបបាន អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១. ២០២២ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ការប្រឡងសញ្ញាបត្រទុតិយភូមិនាពេលនេះគឺមានរយ:ពេល០២ថ្ងៃដោយ គិតចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បេក្ខជនប្រឡងសរុបចំនួន៥៤៣នាក់ ស្រីមានចំនួន២៩៥នាក់មាន ០២មណ្ឌលស្មើ ២៣ បន្ទប់ថ្នាក់សង្គមមានចំនួន៤១២នាក់ ស្រី២១៣នាក់ស្មើ១៨បន្ទប់ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន១០៣នាក់ស្រី៦៤នាក់ ស្មើ០៥បន្ទប់ បេក្ខជនចំណេះដឹងទូទៅ មានចំនួន៥១៥នាក់ ស្រី២៧៧បេក្ខជនបំពេញវិជ្ជា មានចំនួន០០នាក់ ស្រី០០នាក់ បេក្ខជនស្វ័យរិន មានចំនួន២៨នាក់ ស្រី១៦នាក់ បេក្ខជនស្វ័យរិនបំពេញវិជ្ជា មានចំនួន០៣នាក់ ស្រី០២នាក់ បេក្ខជនជនជាតិដើមភាគតិចមានចំនួន ១៦៧នាក់ស្រី មានចំនួន៨៨នាក់ 

ចំនួនគណៈមេប្រយោគប្រឡងមានចំនួន៧៩នាក់ ស្រី២៣នាក់ ស្ថិតក្នុងឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១២០២២នេះលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានបញ្ចុះកម្លាំងអន្តរាគមន៍និងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់នៅជុំវិញមណ្ឌល ប្រឡងធ្វើយ៉ាងណាអោយដំណើរកានៃការប្រឡងមានសភាពស្ងប់ស្ងាត់និងដំណើរកាទៅដោយរលូនផងដែរ៕