ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ដោះស្រាយករណីទឹកភ្លៀងលិចផលដំណាំប្រជាពលរដ្ឋនៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ដោយសារភ្លៀងធ្លាក់ជាប់គ្នាច្រើនម៉ោងទាំងយប់ទាំងថ្ងៃកាលពីថ្ងៃម្សិលម៉ិញនេះ នៅថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ដោះស្រាយករណីទឹកភ្លៀងលិចផលដំណាំប្រជាពលរដ្ឋនៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បញ្ជូនគ្រឿងចក្រមកកាយប្រឡាយរំដោះទឹកជូនប្រជាពលរដ្ឋជាបន្ទាន់ ហើយរហូតមកដល់ពេលរសៀលនេះ ក្រុមការងារបានជីកប្រឡាយរំដោះទឹករួចរាល់ជូនបងប្អូនប្រជាពលរដ្ឋ ៕