ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ឆ្នាំ​២០២២​ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២៣

ខេត្តកំពង់ស្ពឺ៖​ នៅ​ថ្ងៃ​ចន្ទ ៩ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០២៣​ លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ឆ្នាំ​២០២២​ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២៣​ ក្រោម​អធិប​បតី​ភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើនៅក្រសួងសាធារណការ និងដឹកជញ្ជូន​ ។