ព័ត៌មានក្នុងប្រទេសព័ត៌មានអន្តរជាតិ

កម្ពុជា​ចំណាយ​ថវិកា​ជាង ១២០ លាន​ដុល្លារ​ដើម្បី​រៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ២០២៣

(ភ្នំពេញ)៖ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព​នៃការ​រៀបចំ​ព្រឹត្តិការណ៍ ​ស៊ីហ្គេម ​និង​អាស៊ាន​ប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣នៅកម្ពុជា ​នាព្រឹក​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ ឯកឧត្តម វ៉ាត់ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ បាន​ថ្លែង​បញ្ជាក់​ថា ​កម្ពុជា​នឹង​ចំណាយ​ថវិកា​ចំនួន ​១២៤លានដុល្លារសម្រាប់​រៀបចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម​លើកទី៣២​ក្នុងឆ្នាំ​២០២៣​នេះ ​ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម វ៉ាត់ ចំរើន​ បានបញ្ជាក់ថា ចំនួនខាងលើ​នេះ នៅមិន​ទាន់​រាប់​បញ្ចូល​ថវិកាដែលត្រូវចំណាយលើការរៀបចំព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេមនៅឡើយទេ​ ដោយការ​ប្រកួត​កីឡា​ជនពិការ​អាស៊ាននេះទាមទារ​ឲ្យមាន​ការ​ចំណាយ​ពី៣០​ ទៅ៤០​លាន​ដុល្លារ​បន្ថែម​ទៀត។​

លើកឡើងដើម្បីជាការបំភ្លឺនិង​បដិសេធចំពោះការនិយាយមិន​ច្បាស់​លាស់​ពីប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន​ស្តី​ពី​ថវិកា​ចំណាយ​សម្រាប់​ការ​រៀបចំ​នេះ ​ឯកឧត្តម វ៉ាត់ ចំរើន​ បានបញ្ជាក់បន្ថែម​ថា ការ​ចំណាយ​ថវិការបស់​កម្ពុជា​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏ធំ​នេះ​ គឺ​ជា​ចំណាយ​ប្រកប​ដោយ​ការសន្សំសំចៃ​ ហើយ​ជាការ​ចំណាយ​ទាបជាងគេ​ក្នុង​ចំណោម​ប្រទេសដែល​ជាសមាជិក​អាស៊ាន៕

One thought on “កម្ពុជា​ចំណាយ​ថវិកា​ជាង ១២០ លាន​ដុល្លារ​ដើម្បី​រៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ២០២៣

Comments are closed.