ព័ត៌មានក្នុងប្រទេស

កម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងអនុវត្តច្បាប់ទាំងពេលថ្ងៃ​ ទាំងពេលយប់ ​ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃសៅរ៍ ៦កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយទទួលបទបញ្ជាយ៉ាងតឹងរ៉ឹងពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងអនុវត្តច្បាប់ទាំងពេលថ្ងៃទាំងពេលយប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ នាពេលថ្មីៗនេះ បច្ចុប្បន្នសង្កេតឃេីញថាប្រជាពលរដ្ឋបានចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នាសូមអរគុណប្រជាពលរដ្ឋខេត្តព្រះសីហនុដែលគាំទ្រ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក