ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលក្របខណ្ឌថ្មីឆ្នាំ២០២២

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល  អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលក្របខណ្ឌថ្មីឆ្នាំ២០២២ ចំនួន១៥៣នាក់ ស្រី៤៦នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ក្នុងឱកាសនេះដែរ កងកម្លាំងនគរបាលក្របខណ្ឌថ្មីខាងលើនេះ នឹងត្រូវបែងចែកឲ្យទៅបម្រើការងារនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ក្នុងខេត្តកណ្តាល។