ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការណ៍រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែមីនា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត

ខេត្តស្ទឹងត្រែង : ថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការណ៍រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែមីនា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង អនុផែន នាយការិយាល័យជំនាញទាំងអស់ មេបញ្ជាការ មេបញ្ជាការរង នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ អធិការ អធិការរងនគរបាលក្រុង-ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៣៤ឃុំ-សង្កាត់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

នាឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ​ស្នងការ ក៍បានដាក់ចេញនូវបទបញ្ជាដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ អោយបន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងត្រូវអនុវត្តន៍តាមផែនការដែលថ្នាក់ដឹកនាំបានប្រគល់ជូន ពិសេសការលុបបំបាត់នូវការប្រើប្រាស់អាវុធកែច្នៃខុសច្បាប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។