ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣
នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តម ឧត្តមសេនីយ៍ឯង យឹម លាង អគ្គស្នងការរងនគរបាលជាតិ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ លោកស្នងការរង លោកនាយការិយាល័យ លោកអធិការក្រុង-ស្រុក ផងដែរ ៕