ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរង បានដឹកនាំកម្លាំង ចូលរួមមរណៈទុក្ខ និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ជាសក្តិ បច្ឆាមរណៈជូនសពលោកវរសេនីត្រី បែន សារុំ

ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែមេសាឆ្នាំ ២០២៣ វេលាម៉ោង ០៩ នាទីព្រឹក ។
លោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត  និងមានការចូលរួមពី៖
-លោកវ/ឯក ទិត្យ ជិនវីរះ នាយ ការិយាល័យបុគ្គលិក
-លោកវ/ឯក សឿន សម្បត្តិ នាយការិយាល័យផ្សព្វផ្សាយ អប់រំ និងមានការចូលរួមពីមន្រ្តីនគរបាលជាច្រើនរូបទៀត។ បានទៅចូលរួមមរណៈទុក្ខ និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ជាសក្តិ បច្ឆាមរណៈជូនលោកវរសេនីត្រី បែន សារុំ ឋានះនាយរងផ្នែក ពិនិត្យវិភាគកន្លែងកើត ហេតុដែលបាន ទទួលមរណៈភាព កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ០៩និង ២០ នាទី ព្រឹក នៅមន្ទីរពេទ្យកាល់ម៉ែត ដដោយជំងឺធ្លាយក្រពះ។

បច្ចុប្បន្នសពត្រូវក្រុមគ្រួសារបានយកមកធ្វើបុណ្យតាមប្រពៃណីនៅភូមិកាន់ទ្រង់ ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងឱកាសនាពេលនោះដែរ ក៍បាននាំយក បច័្ចយ និងគ្រឿងឧបភោគបរិភោគរបស់លោកឧត្តមសេនីយ៍ទោ ស្នងការមួយចំនួនរួមមាន៖
១/ថវិការ ១,៥០០,០០០រៀល
២/អង្ករ ១ បាវស្មើ ៥០ គីឡូក្រាម
៣/ទឹកក្រូច ៥ កេស
៤/ទឹកបរិសុសុទ្ធ ១២ កេស។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងមហាផៃ្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត សួរសុខទុក្ខ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ដើម្បីសំដែងការដឹងគុណ ហើយសោកស្តាយ ជាទីបំផុត ចំពោះការបាត់បង់នូវធនធានមនុស្សយើងដែលធ្លាប់មានស្នាដៃក្នុងការបំពេញភារកិច្ចបំរើជាតិ មាតុភូមិ និងប្រជាពលរដ្ឋកន្លងមកអស់ពីកម្លាំងកាយចិត្តធ្វើអោយយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន។
ទន្ទឹមនឹងគ្នានេះផងដែរ គ្រួសារសាច់ញាតិ នៃសពក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលលោកតែងតែបានយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទដែល មានទុក្ខ ដូចពេលនេះ ៕