ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក សាន់ យូ នាំយកថវិកាឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត ផ្តល់ជូនក្រុមគ្រួសារសពប្រជាពលរដ្ឋ ចំនួន ០៧គ្រួសារ ដែលបានមរណភាពដោយជំងឺ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ចុះស្រុកកំពង់លែង លោក សំ ចាន់ថន ប្រធានគណបក្សស្រុកកំពង់លែង បាននាំយកថវិការឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត ផ្តល់ជូនក្រុមគ្រួសារសពប្រជាពលរដ្ឋ ចំនួន ០៧គ្រួសារ ដែលបានមរណភាពដោយជំងឺ ក្នុងមួយគ្រួសារទទួលបានថវិការ ២០ម៉ឺនរៀល សរុបថវិការ ១,៤០០,០០០ រៀល។

និងឧបត្ថម ជូន លោកយាយ លោកតា ចំនួន១៣នាក់ ក្នុង១នាក់ថវិការ ២០០,០០០រៀល និងកងកម្លាំង ៣នាក់ ក្នុង១នាក់៤០០,០០០រៀល ៕