ព័ត៌មានក្នុងប្រទេសសេចក្តីជូនដំណឹង

រដ្ឋបាលស្រុកកំពង់ត្រឡាច ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកការធ្វើចរាចរណ៍ ចំពោះរថយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវចាប់ពីគីឡូម៉ែត្រ ០០+០០០ ដល់០០+៣៥០ នៃផ្លូវ ១៥០ A ក្នុងភូមិសាស្ត្រភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលស្រុកកំពង់ត្រឡាច សូមជម្រាបជូនដំណឹងដល់លោក លោកស្រី អាជ្ញាធរ ភូមិ ឃុំ និងបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ក្រុមហ៊ុនអគ្គីសនីដែលរស់នៅ និងធ្វើអាជីវកម្មតាម បណ្ដោយផ្លូវលេខ ១៥០៤ ទាំងសងខាង និងម្ចាស់ទោចក្រយានយន្ត យានយន្តគ្រប់ប្រភេទដែលធ្វើ ដំណើរឆ្លងកាត់លើកំណាត់ផ្លូវលេខ១៥០៤ បមត្តាជ្រាបថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងធ្វើការកាត់ជួសជុល និងពង្រីកផ្លូវ ១៥០A ដោយក្រាលកៅស៊ូ០២ជាន់ (DBST) ប្រវែង ១៦៥០ម៉ែត្រ និងក្រាលបេតុងកម្រាស់ ០,២៣ ម៉ែក្រ មានប្រវែង ៣៥០ម៉ែត្រ ចន្លោះគីឡូម៉ែត្រ ០០+ ០០០ ដល់គីឡូម៉ែត្រ ០២+០០០ ចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នេះតទៅរហូតដល់រួចរាល់ជា ស្ថាពរ ដែលទីតាំងអនុវត្តគម្រោងនេះ ស្ថិតក្នុងភូមិសាស្ត្រភូមិសាលាលេខប្រាំ រហូតដល់ភូមិស្រែប្រិយ៍ ឃុំអូរប្ញស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំពោះផ្លូវបេតុងប្រវែង៣៥០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ ០០+០០០ ដល់០០+៣៥០ ស្ថិតក្នុងតំបន់ទីប្រជុំជនផ្សាសាលាលេខប្រាំ ក្រុមការងារ និងធ្វើការ ផ្អាកចរាចរណ៍ចំពោះរថយន្តគ្រប់ប្រភេទទាំងស្រុង ចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នេះតទៅ រហូតដល់បេតុងបានរឹងមាំតាមលក្ខណៈបច្ចេកទេស។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ រដ្ឋបាលស្រុកកំពង់ត្រឡាច សង្ឃឹម និងជឿជាក់ យ៉ាងមុតមាំថា អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ប្រធានក្រុមហ៊ុន និងម្ចាស់ទោចក្រយានយន្ត យានយន្តដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវនេះ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត ៕