ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ស្រី ១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអាទិត្យ ១៥កើត ខែបឋមាសាឍ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង១០នាទី  កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបាន ២នាក់ស្រី ១នាក់ នៅចំណុចភូមិធ្លក ឃុំត្រពាំងគង  ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់
ទី១-ឈ្មោះ ភិន ភារុន ហៅ រ៉ុយ ភេទ ប្រុស អាយុ ៣៦ឆ្នាំ
ទី២-ឈ្មោះ សាត ចាន់ដារ៉ា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ទាំង២នាក់ មានទីលំនៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បានដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៥កញ្ចប់តូច
-ម៉ូតូ ១គ្រឿង និង ទូរស័ព្ទ ១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។