ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៨ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៨ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនថ្នាក់ដឹកនាំ និងក្រុមការងារអង្គភាពថវិកាមន្ទីរ-អង្គភាពជំនាញ។

ក្រោមអធិបតីភាពលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ឈួរ ណូរី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក សាំង ហាក់ អនុប្រធានរតនាគារខេត្ត និងមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ លោក លោកស្រីក្រុមការងារអង្គភាពថវិកាមន្ទីរ-អង្គភាពជំនាញ និងមន្ត្រីជំនាញរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្ត្រីជំនាញរតនាគារខេត្ត ប្រមាណ ៦០នាក់ ៕