ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី បានចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក រាជ ដែន មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ជុំ រចនានាយការិយាល័យបុគ្គលិក ជាតំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងជាតំណាងលោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងទទួលផែនការងារធនធានមនុស្ស លោកវរសេនីយ៍ឯក ប៉ាល ជឿន អធិការនគរបាលស្រុកកំពង់លែង និងក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក រាជ ដែន មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដែលទទួលមរណៈភាពថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៤ និង៤១នាទី ជិតភ្លើ ដោយជម្ងឺលើសសម្ពាធឈាម។

និងបាននាំយកថវិកាមួយចំនួនចូលរួមក្នុងកម្មវិធីបុណ្យសពផងដែរ ៕