ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រកាសតែងតាំងព្រះគ្រូញាណមុនីរក្ខិត សោរ សៅរ៍ អោយឡើងជាព្រះចៅអធិការវត្តស្ដីទី នៃវត្តដងទង់ ស្ថិតនៅក្នុងភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ព្រះតេជគុណ ជុំ វិបុល ព្រះអនុគណស្រុកអង្គរជ័យ លោក យ៉ត យ៉ា ប្រធានក្រុមប្រឹក្សាស្រុក លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាព្រះអធិបតី និង គណៈអធិបតីក្នុងពិធីប្រកាសតែងតាំងព្រះគ្រូញាណមុនីរក្ខិត សោរ សៅរ៍ អោយឡើងជា ព្រះចៅអធិការវត្តស្ដីទី នៃវត្តដងទង់ ស្ថិតនៅក្នុងភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

ព្រះនិមន្ត និង អញ្ជើញចូលរួម ព្រះមន្ត្រីគណៈសង្ឃស្រុក និង ព្រះភិក្ខុសង្ឃ សាមណេរ អស់លោក ជាអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំង នៃរដ្ឋបាលស្រុក អង្គរជ័យ លោក មេឃុំដំបូកខ្ពស់ និង សហការី រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដំបូកខ្ពស់ នៃស្រុកអង្គរជ័យ លោក អាចារ្យ អាចារ្យគណៈកម្មការវត្ត ប្រជាពុទ្ធបរិស័ទជើងវត្ត ពុទ្ធបរិស័ទជិតឆ្ងាយ នៃវត្តដងទង់។

វត្តអារាម ជាមណ្ឌលវប្បធម៌ ជាទីប្រជុំនៃប្រជាពុទ្ធបរិស័ទ ជាទីគោរពសក្ការៈបូជា វត្តអារាមមួយ ត្រូវមានមេដឹកនាំ ១អង្គនាក់ ដឹកនាំគ្រប់គ្រងវត្ត បានគង់វង្ស ផ្ដល់ពុទ្ធឱវាទ ដល់ភិក្ខុ សាមណេរ គោរពបូជានូវ ព្រះធម៌ និង វិន័យ សហការជាមួយនឹងលោកអាចារ្យ អាចារ្យគណៈកម្មការវត្ត ដឹកនាំធ្វើបុណ្យ ទាន កសាងសមិទ្ធផលនានា វត្តអារាមមានបរិស្ថានល្អ ជាវត្តមេត្រីភាព នៃពុទ្ធបរិស័ទគ្រប់កាល ។
មតិស្វាគមន៍ លោក កឹម ភី មេឃុំដំបូកខ្ពស់ អានសង្ឃប្រកាស ព្រះតេជគុណ ញ៉ែម សាម៉ុន គណៈមន្ត្រីសង្ឃស្រុក សង្ឃដីកា សំណេះសំណាល ផ្ដាំផ្ញើរ និង ប្រគល់ត្រាវត្ត ប្រគេនព្រះចៅអធិការវត្ត ដោយព្រះតេជគុណ ជុំ វិបុល ព្រះអនុគណស្រុកអង្គរជ័យ និងប្រសាសន៍សំណេះសំណាល និង ប្រគល់ភារកិច្ចដឹកនាំ គ្រប់គ្រងវត្ត តទៅដោយលោក មួង នឿន អធិបតីពិធី ៕