ព័ត៌មានក្នុងប្រទេស

របាយការណ៍បឋមស្តីពីករណីកាន់កាប់ ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់អាវុធខុសច្បាប់

ខេត្តព្រះសីហនុ​៖​ ថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣វេលាម៉ោង០០:២៥នាទីនៅចំណុរង្វង់មូលវាលរេញ លើដងផ្លូវជាតិលេខ៤ នៅចន្លោះគីឡូមែត្រលេខ១៨០-១៨១ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់រថយន្តចំនួន០១គ្រឿងម៉ាកCamaryឆ្នាំ២០០៧ ពណ៌សពាក់ស្លាកលេខភ្នំពេញ2U-1102 (ស្លាកលេខក្លែងក្លាយ) និងឃាត់​ខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលជិះក្នុងរថយន្ត៖ ១/ឈ្មោះ គ្រី ស្ទាន ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ​ ស្នាក់នៅភូមិឬស្សី​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​ស្ទឹងមានជ័យ​ រាជធានី​ភ្នំពេញ​។
២/ឈ្មោះ អេង តិចឡុង ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរ​មិនពិត​ប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​។​
៣/ឈ្មោះ ជីវ រក្សា ភេទប្រុស​អាយុ២០ ឆ្នាំមុខរបរ​មិនពិតប្រាកដ​ ស្នាក់នៅភូមិដើមស្លែង សង្កាត់​ច្បារអំពៅ ​ខណ្ឌច្បាអំពៅ រាជធានី​ភ្នំពេញ​។​
៤/ឈ្មោះ សំ ពៅ ភេទប្រុស​អាយុ៣៤ ឆ្នាំមុខរបរ​មិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​។​
+ដកហូតវត្ថុតាងរួមមាន៖​
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់
-ទូរស័ព្ទដៃចំនួន០៥គ្រឿង
-ឧបករណ៍ប្រើប្រាស់មួយចំនួន
-កាំភ្លើងខ្លីចំនួន០១ដើម និងគ្រាប់ចំនួន៣០គ្រាប់
-សុីឡង់ស័រតកាណុងកាំភ្លើងចំនួន០១
-រថយន្តចំនួន០១​គ្រឿង​។​ បច្ចុប្បន្នយើងកំពុងកសាងសំណុំរឿងតាមនីតិវិធី។