ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រគល់-ទទួល ថវិការសមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារមន្ត្រីនគរបាលដែលបានចូលនិវត្តន៍មរណ:ចំនួន ០១នាក់

ខេត្តកំពត៖ ថ្ងៃអង្គារ១២រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១២ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំពិធីប្រគល់-ទទួល ថវិការសមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារមន្ត្រីនគរបាលដែលបានចូលនិវត្តន៍មរណ:ចំនួន ០១នាក់ ទឹកប្រាក់ចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល)។ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានវត្តមានអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ បុគ្គលិក ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី ឡុង គីម បានសំដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុម គ្រួសារសព ព្រមទាំងដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយកម្លាំងចិត្តកន្លងមក និងពាំនាំពាក្យផ្តាំផ្ញើរបស់ លោកឧត្តម សេនីយ៍ទោ ស្នងការ ជូនដល់បងប្អូន ក្រុមគ្រួសារមន្ត្រីនគរបាល ដោយបន្តយកចិត្តទុកដាក់ ថែរក្សា សុខភាព អនាម័យ ដោយអនុវត្តតាមវិធានការណ៍ក្រសួងសុខាភិបាល ដើម្បី រួចផុតពីជម្ងឺកូវីដ-១៩ គ្រប់ៗគ្នា ៕