ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចបាក់កាំភ្លើង និងកប់ចេស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី សហការជាមួយកម្លាំងប្រជាការពារ សរុបចំនួន ០៦ នាក់ ប្រើប្រាស់ទូកស្មាច់ចំនួន ០១ គ្រឿង បានចុះល្បាតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចបាក់កាំភ្លើង និងកប់ចេស ស្ថិតក្នុងភូមិពាមឆ្កោក​ និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ជាលទ្ធផល៖ រុះរើរបាំងស្បៃមុង ចំនួន០៨ កន្លែង ប្រវែង ៣០០ម៉ែត្រ,លបលូស្បៃមុង ចំនួន០៨លប,បង្គោលចម្រឹង ចំនួន ១១៥ដើម,ចាក់លែងកូនត្រី ១៥០ គីឡូក្រាម ចូលទន្លេវិញ ។ សម្ភារៈខាងលើ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ៕