ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការបង្រ្កាបជនសង្ស័យចំនួន០១នាក់ ក្នុង​ករ​ណីជួញដូររក្សាទុកចាត់ចែងនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

មណ្ឌលគិរី៖ កាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២១និង៤៩នាទីដោយអនុវត្តន៍យ៉ាងហ្មឺងម៉ាត់តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា បានចុះស្រាវជ្រាវនឹងធ្វេីការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទល់មុខស្នាក់ការរដ្ឋបាលព្រៃឈេីស្ថិតនៅក្នុង ភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ក្នុងករណីនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះដូចខាងក្រោម មានឈ្មោះ យុត យ៉ាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បានធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+) ការចាប់យកសម្ភារៈវត្ថុតាងបានរួមមាន សារធាតុញៀនមេតំហ្វេតាមីន មានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន ១កញ្ចប់ធំល្មម ម៉ូតូចំនួន២គ្រឿង(ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផ្លាកលេខ មណ្ឌលគរី​1A​-4798 ០១គ្រឿង និងHONDA DREAM C125 ពណ៌ព្រីងទុំពាក់ស្លាក់លេខភ្នំពេញ​-1AG 7331 ០១គ្រឿង) ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ករណីនេះ ជនសង្ស័យ និងសម្ភារៈវត្ថុតាងខាងលេី ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់។