ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងអភិបាលស្រុកសាមគ្គីមានជ័យ ចុះសួរសុខទុក្ខ សម្បទាននិក ចំនួន៦គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច សម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ សម្បទាននិក ចំនួន៦គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច សម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា  ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោកអភិបាលស្រុក បានពាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង នឹងបានណែនាំអោយគ្រួសារអតីតយុទ្ធជនទាំងអស់ដែលទទួលបានដី និងលំនៅដា្ឋនពីរាជរដ្ឋាភិបាល សូមព្យាយាមអត់ធ្មត់រស់នៅលើទឹកដីថ្មីនេះ និងសូមព្យាយាមដាំដំណាំ បន្លែ និងចិញ្ញឹមសត្វសម្រាប់ទុកហូប និងលក់ដូរដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ។

ជាមួយគ្នានោះផងដែរក្រុមការងារ បានពាំនាំនូវអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់គ្រួសារចំនួន ៦គ្រួសារ ដោយក្នុង ១គ្រួសារទទួលបាន៖
១-អំណោយថ្នាក់ស្រុក ៤គ្រួសាររួមមាន៖
-អង្ករ ២៥ គ.ក្រ
-មីជាតិ ១កេស
-ទឹកត្រី ១យួរ
-ទឹកសីអ៊ីវ ១យួរ
-ត្រីខ ១០កំប៉ុង
-ថវិកា ៥០,០០០៛
២.អំណោយរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ឆ្នាំង ២គ្រួសារ ដោយក្នុង ១គ្រួសារទទួលបាន៖
-អង្ករ ៥០គ.ក្រ
-មីជាតិ ២កេស
-ទឹកត្រី ១យួរ
-ទឹកស៊ីអ៊ីវ ១យួរ
-ត្រីខ ២០កំប៉ុង
-ទឹកក្រូច ១កេស
-ទឹកសុទ្ធ ប្រូវីដា ២កេស ៕